វេទិកាជួញដូរថ្មី គឺជាកំណែទម្រង់ថ្មី ដើម្បីអោយមានភាពប្រសើរឡើងនៃកម្មវិធីពីមុន ដែលធ្លាប់ជាស្តង់ដារឧស្សាហកម្មដ៏យូរមកហើយសម្រាប់អ្នកជួញដូរនៅជុំវិញពិភពលោក។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវកម្មវីធីជួញដូរ MetaTrader 4 & 5 ជំនាន់ថ្មី ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការក្នុងការជួញដូរលើទីផ្សារ។
បច្ចេកវិទ្យាគំនូសតាងកម្រិតខ្ពស់របស់ MetaTrader 4 & 5 រួមជាមួយឧបករណ៍គ្រប់គ្រងការបញ្ជាទិញទំនើប ជួយអ្នកក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងមុខតំណែងរបស់អ្នកបានរហ័ស និងមានប្រសិទ្ធភាព។ វាជាកម្មវិធីដ៏មានអានុភាពមួយដែលពោរពេញទៅដោយលក្ខណៈពិសេសថ្មីៗដែលមានគោលបំណងបង្កើនបទពិសោធន៍ជួញដូររបស់អ្នក។ វាអាចប្រើប្រាស់បានទៅលើប្រភេទគណនីទាំងពីរ របស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ។
ប្រព័ន្ធ MetaTrader 4 & 5 ទាំងអស់របស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង មានទីតាំងនៅមជ្ឈមណ្ឌលទិន្នន័យ Equinix LD ក្នុងទីក្រុងឡុងដែលមានល្បឿនប្រតិបត្តិការល្អបំផុត។ មជ្ឈមណ្ឌលទិន្នន័យ LD4 ត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលទិន្នន័យមួយដែលមានសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុតនៅលើពិភពលោក។ ប្រព័ន្ធ MetaTrader 5 ត្រូវបានតំណភ្ជាប់ជាមួយក្រុមហ៊ុន និងអ្នកផ្តល់តម្លៃជួញដូរ ដើម្បីកាត់បន្ថយភាពយឺតយ៉ាវ និងពន្លឿនប្រតិបត្តិការ។
ប្រព័ន្ធជួញដូរ MetaTrader 5 របស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង មានភាពយឺតយ៉ាវតិចជាង ១ មីលីនាទី ទៅអ្នកផ្តល់ VPS ភាគច្រើន ទាំងនៅមជ្ឈមណ្ឌលទិន្នន័យ LD4 ឬតាមរយៈបណ្តាញមជ្ឈមណ្ឌលទិន្នន័យក្បែរៗនោះ។
មិនមានការរឹតត្បិតលើវេទិកា MetaTrader 4 & 5 របស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេងទេ។ យើងផ្តល់ជូននូវលក្ខខណ្ឌជួញដូរដ៏ល្អបំផុតសម្រាប់ការ scalping និងការជួញដូរដែលមានកម្រិតខ្ពស់ ថែមទាំងអនុញ្ញាតឱ្យអ្នកជួញដូរដាក់ការបញ្ជាទិញលក់ក្នុងគម្លាតថ្លៃ ដែលមិនមានចន្លោះបញ្ជាទិញលក់អប្បបរមា និងកម្រិតបង្កកសូន្យ។ នេះមានន័យថាការបញ្ជាទិញលក់ រួមទាំងការបញ្ជាការខាតបង់អាចត្រូវបានដាក់នៅកម្រិតណាមួយក៏បាន។
អ្នកជួញដូរក៏អាចដាក់ការបញ្ជាការពារហានិភ័យបានដែរ ព្រោះថាក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង មិនមានវិធានចែងពី first in first out (FIFO)។ អ្នកជួញដូរមិនបាច់ចំណាយម៉ាជីនលើការបញ្ជាការពារហានិភ័យ ហើយរីករាយនឹងអត្ថប្រយោជន៍នៃតម្រូវការម៉ាជីន។
ភាពស៊ីជម្រៅរបស់ MetaTrader 4 & 5 ក្នុងទីផ្សារ បង្ហាញពីតម្លៃពេញលេញ ដោយផ្ទាល់ពីអ្នកផ្តល់តម្លៃជួញដូររបស់ក្រុមហ៊ុន។ លក្ខណៈពិសេសនេះផ្តល់នូវតម្លាភាពពេញលេញនៃទំហំសាច់ប្រាក់ សម្រាប់រូបិយប័ណ្ណនីមួយៗនៅពេលណាមួយ។ ទំហំសាច់ប្រាក់ខ្ពស់ តម្លៃមិនត្រូវគ្នា និងភាពយឺតយ៉ាវ ធានាបាននូវគម្លាតតម្លៃដែលទាបបំផុត។
ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ផ្តល់នូវគម្លាតថ្លៃយ៉ាងទាបបំផុត ខុសពីឈ្មួញជើងសារទាំងអស់នៅជុំវិញពិភពលោកជាមួយនឹងគម្លាតថ្លៃគូ EURUSD ជាមធ្យមត្រឹមតែ 0.1 Pips។ នេះគឺជាគម្លាតថ្លៃជាមធ្យមនៃគូ EURUSD ដែលទាបបំផុតទូទាំងសកលនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង តែងតែអាចរក្សាគម្លាតថ្លៃទាប ដោយរួមបញ្ចូលប្រភពថ្លៃមកពី18 ប្រភពផ្សេងៗគ្នា។
វេទិកាជួញដូរយើងផ្តល់ជូនអ្នកនូវទំហំជួញដូរ ដែលមានភាពបត់បែនបាន ដូច្នេះអ្នកអាចគ្រប់គ្រងហានិភ័យបានត្រឹមត្រូវ។ យើងមិនមែនការដាក់កំហិតលើទំហំជួញដូរ ហើយថែមទាំងអនុញ្ញាតឱ្យធ្វើការជួញដូរបានក្នុងទំហំឡតតូច(0.01)ផងដែរ។