ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺជាក្រុមហ៊ុនដែលមានការរីកចម្រើនលឿន និងបានទទួលពានរង្វាន់ជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេ។
យើងប្រតិបត្តិជាមួយទីផ្សារពិភពលោកមួយសំរាប់វិស័យរូបិយប័ណ្ណអន្តរជាតិឱ្យមានតម្លាភាព បើកឱ្យមានការចូលដំណើរការ និងជាទីផ្សារជួញដូរមួយសម្រាប់អ្នកចូលរួមទីផ្សារទាំងអស់។
មួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា យើងមានវត្តមានរឹងមាំ និងមានទម្រង់ការជួញដូររូបិយប័ណ្ណសំខាន់ៗជាច្រើននៅជុំវិញពិភពលោកដូចជា អឺរ៉ុប អាមេរិកខាងជើង និងអាស៊ីប៉ាស៊ីហ្វិក។
ចក្ខុវិស័យដ៏ចម្បងរបស់ពួកយើងសំរាប់ទីផ្សារជួញដូររូបិយប័ណ្ណអន្តរជាតិនៅជុំវិញពិភពលោកគឺប្រែក្លាយទីផ្សារហិរញ្ញវត្ថុដ៏ធំបំផុតរបស់ពិភពលោក ឱ្យមានតម្លាភាព យុត្តិធម៌ ច្បាស់លាស់ និងប្រតិបត្តិការដ៏ត្រឹមត្រួវ។
បេសកម្មរបស់យើងគឺផ្តល់ឱ្យអ្នកជួញដូរទាំងអស់ជាមួយនឹងគម្លាតថ្លៃដែលទាប នៅគ្រប់ស្ថានភាពរបស់ទីផ្សារ។យើងបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា និងបង្កើតទំនាក់ទំនងដ៏រឹងមាំ ធំទូលាយ និងការផ្តល់តម្លៃដែលសមរម្យ និងគួរឱ្យទុកចិត្តបំផុតនៅក្នុងទីផ្សារ។ យើងកំពុងបន្ថែម និងកែសំរួលបច្ចេកវិទ្យារបស់យើងឥតឈប់ឈរដើម្បីនាំអ្នកជួញនូវលក្ខខណ្ឌដ៏ល្អបំផុត។
ប្រព័ន្ធជួញដូររបស់យើងធ្វើការជាមួយនឹងប្រព័ន្ធទិន្នន័យរបស់មជ្ឃមណ្ឌលដែលជាអ្នកផ្តល់តម្លៃឱ្យយើង។ ប្រព័ន្ធរបស់ពួកយើងភ្ជាប់យើងជាមួយនឹងប្រព័ន្ធរបស់អ្នកផ្តល់តម្លៃឱ្យយើងក្នុងគោលបំណងធានាដល់ការគ្មានភាពយឺតយ៉ាវ និងការបញ្ជាទិញលក់ដែលលឿនបំផុតដល់អតិថិជនរបស់យើង។
ក្រុបហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការជួញដូរដ៏ល្អបំផុតនៅលើពិភពលោកដើម្បីនាំយកមកនូវបទពិសោធន៍នៃការជួញដូរ និងឧបករណ៍ជំនួយក្នុងការជួញដូរដ៏ទំនើប។ឧបករណ៍ទាំងនេះរួមមាន៖ ភាពស៊ីជម្រៅទីផ្សារ (DoM) ការត្រួតពិនិត្យគម្លាតថ្លៃ ការជួញដូរជាជំហានៗ ការបិទការជួញដូរដោយស្វ័យប្រវត្តិជាមួយនឹងគំរូនៃការបញ្ជាទិញផ្ទាល់ខ្លួននិងច្រើនទៀត។ កម្មវិធីជួញដូរតាមរយៈទូរស័ព្ទ iPhone និង Android របស់យើងត្រូវបានធ្វើឱ្យបានប្រសើរជាងមុនដើម្បីផ្តល់ជូនអ្នកនូវបទពិសោធន៍ជួញដូរតាមទូរស័ព្ទដែលល្អបំផុត។