យើងជាក្រុមហ៊ុនសមភាគីកណ្តាលដែលទទួលបានអាជ្ញាប័ណ្ណ ក្នុងការផ្តល់ជូនការទូទាត់សាច់ប្រាក់ និងតម្លៃសម្រាប់រូបិយប័ណ្ណអន្តរជាតិ កិច្ចសន្យាកុងត្រា និងទំនិញ។
ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងវេទិកាមជ្ឈមណ្ឌលទិន្នន័យហិរញ្ញវត្ថុឈានមុខគេលើពិភពលោក មានន័យថាល្បឿននៃភាពយឺតយ៉ាវក្នុងការជួញដូរជាមធ្យមរបស់យើងគឺស្ថិតនៅតិចជាង 3ms ។
ដើម្បីធ្វើឱ្យមានតម្លាភាព ភាពជាក់លាក់ និងស្ថេរភាពក្នុងការបញ្ជាទិញលក់ គំរូក្នុងការជួញដូររូបិយប័ណ្ណផ្តល់ឱ្យអ្នកចូលរួមទីផ្សារមានការគ្រប់គ្រងពេញលេញទៅលើយុទ្ធសាស្រ្តនៃការបញ្ចាទិញលក់។
បច្ចេកវិទ្យារបស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ផ្តល់នូវតំណភ្ជាប់យ៉ាងល្អ គ្មានភាពយឺតយ៉ាវក្នុងការបញ្ជាទិញលក់ ទិន្នន័យផ្សាយផ្ទាល់ និងទិន្នន័យជួញដូរជាក់ស្តែងសម្រាប់អ្នកចូលរួមទាំងអស់។
GLX ជាដំណោះស្រាយបច្ចេកវិទ្យាលើឧបករណ៍អនុវត្តសំរាប់អ្នកដែលស្វែងរកប្រតិបត្តិការរហ័សលើ ការគ្រប់គ្រងការបញ្ជាទិញលក់ ហានិភ័យ និងរបាយការណ៍។
ពួកយើងមានសម្ថភាពប្រមូលការទូទាត់សាច់ប្រាក់ ឆ្លងកាត់ជាង120ស្ថាប័នដែលឈានមុខគេលើការផ្តល់សាច់ប្រាក់ ជាមួយការគាំទ្រដោយការធ្វើទំនាក់ទំនងគ្នារវាងស្ថាប័នកំពូលជាច្រើន ដូចជា MT4/MT5 និង ពិធីការ FIX API។
កម្មវិធី GLX ផ្តល់ឱ្យអ្នកនូវប្រព័ន្ធមួយដែលអាចគ្រប់គ្រងហានិភ័យរបស់អ្នក លំហូរផ្ទៃក្នុង និងការគ្រប់គ្រងផលប៉ះជាក់ស្តែង និងរាយការណ៍ទាំងពេលជាក់ស្តែង និងក្រោយការជួញដូរដល់ឈ្មួញកណ្តាល និយតករ និងប្រព័ន្ធការិយាល័យផ្នែកខាងក្រោយ។
អ្វីដែលអស្ចារ្យរបស់យើងគឺបច្ចេកវិទ្យាដ៏រឹងមាំ និងអាចបត់បែនបាន គឺជាស្នូលមួយរបស់ក្រុមហ៊ុនគ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង។ យើងផ្តោតការយកចិត្តទុកដាក់លើជំនាញរបស់យើងជាបន្តបន្ទាប់ដើម្បីចម្រាញ់យក និងធ្វើឱ្យប្រសើរឡើងដល់ការជួញដូរដែលសាកសមទៅនឹងបច្ចេកវិទ្យា ដោយធានាបានគ្មានការយឺតយ៉ាវ ច្បាស់លាស់ ការដាក់បញ្ជាស្ថិតស្ថេរ និងថ្លៃជួញដូរប្រកបដោយតម្លាភាព សម្រាប់ទាំងការទិញ និងលក់។
មានអាជ្ញាប័ណ្ណ និងស្ថិតក្រោមច្បាប់
អ្នកផ្តល់សាច់ប្រាក់រឹងមាំ
ការបញ្ជាទិញលក់រហ័ស
គម្លាតថ្លៃទាប