ភាសាខ្មែរMon - Fri 10:00-16:00 +885 023 980 980 info@glexchange.com.kh
ភាសាខ្មែរMon - Fri 10:00-16:00 +885 023 980 980 info@glexchange.com.kh

Category

GLX News

Global Liquidity Exchange company news

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ៖ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អុិកឆេង ឯ.ក (Global Liquidity Exchange CO.,LTD)  មានកិត្តិយសក្នុងការចូលរួមចំណែកជាមួយ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និង រាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ៕គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានទទួលម៉ាស់ចំនួន 100 ប្រអប់ ដែលក្នុងនោះ ជាអំណោយរបស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក (Global Liquidity Exchange CO.,LTD) សម្រាប់ប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលកម្ពុជា កំពុងប្រឈមមុខនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់។ ក្នុងឱកាសនេះ ឯកឧត្ដម សៀង ធីរិទ្ធ អគ្គនាយករង នៃគ.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គនាយក ស៊ូ សុជាតិ បានថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុនទាំងពីរ និងកោតសសើរចំពោះទង្វើដ៏គំរូនេះ។...
Read More
ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក (Global Liquidity Exchange CO.,LTD) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ស៊ូ សុជាតិ ដែលបានអនុញ្ញាតអោយខ្ញុំបាទនិងក្រុមការងារ GLX ទាំងអស់បានជួបសម្តែងការគួរសមនិងជូនកម្រងផ្កាក្នុងឪកាសផ្លាស់ប្ដូរទីស្នាក់ការថ្មីដ៏ស្រស់ស្អាត៕ ក្នុងឪកាសដ៏ពិសេសនេះដែរ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក ​​ មានសេចក្ដីរីករាយយ៉ាងខ្លាំង សូមជូនពរ ដល់ឯកឧត្តម និងសហការី ទាំងអស់ជោគជ័យគ្រប់ភារកិច្ចនិងជួយជ្រោមជ្រែងដល់វិស័យមូលបត្រនៅកម្ពុជាអោយរីកចម្រើនទៅមុខជាលំដាប់៕ យើងពិតជាមានក្ដីរីករាយចំពោះសមិទ្ធផលមួយនេះ ហើយក៏មានសេចក្តីសោមនស្សជាខ្លាំងដែលបានរួមការងារជាមួយក្រុមហ៊ុន គ្លូ Global Liquidity Exchange CO.,LTD ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលដ៏លេចធ្លោនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាបង្កើតអត្ថប្រយោជន៍ដល់ប្រជាជនយើង ប្រទេសជាតិយើង និងទីផ្សារឧបករណ៍និស្សន្ទទាំងមូល។ ក្រុម​ហ៊ុន Global Liquidity Exchange CO.,LTD គឺជា​ក្រុម​ហ៊ុន​ដែល​បាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​គណៈ​កម្មការ​មូលបត្រ​កម្ពុជា និងប្តេជ្ញា​ចិត្ត​ផ្តល់​ការសម្រប​សម្រួល​ដល់​ឈ្មួញ​ជើង​សា​ឧបករណ៍​និស្សន្ទ (Derivative Broker) ក្នុង​ប្រតិបត្តិ​ការ​បញ្ជា​ទិញ​លក់ និង​ការផាត់ទាត់ប្រកប​ដោយ​ប្រសិទ្ធភាព ប្រព័ន្ធ​ជួញដូរប្រកប​ដោយ​ភាព​យុត្តិធម៌ បើក​ចំហ និង​តម្លាភាព...
Read More
ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ចង់ជួយមនុស្សគ្រប់គ្នាឱ្យមានសុវត្ថិភាពដោយស្នាក់នៅផ្ទះ និងអាចធ្វើការជួញដូរបាន។ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាល វីរុសកូរ៉ូណា (Covid-19) ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានផ្តល់នូវគណនីជួញដូរដែលមានទឹកប្រាក់$100ទៅដល់អតិថិជនថ្មី500នាក់ដំបូងកំឡុងពេលខែមេសា ឆ្នាំ2020នេះ។ ការផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យអតិថិជនធ្វើការជួញដូរលើគណនីផ្ទាល់ហើយប្រៀបធៀបក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាមួយនឹងឈ្មួញជើងសាបច្ចុប្បន្នរបស់របស់ពួកគេ។ យើងក៏ត្រូវអនុវត្តលក្ខខណ្ឌជាមូលដ្ឋានដើម្បីធ្វើឱ្យប្រាកដថាចំនួនមនុស្សដែលទទួលបានអត្ថប្រយោជន៍នេះគឺមានការកំណត់។ ខាងក្រោមនេះជាល័ក្ខខ័ណ្ឌក្នុងការចូលរួមក្នុងកម្មវិធីនេះដើម្បីទទួលបាន$50,000 ពីក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង។   របៀបស្នើសុំ ដាក់ពាក្យសុំ និងត្រូវបានអនុម័តសម្រាប់គណនីថ្មីក្នុងអំឡុងខែមេសាឆ្នាំ ២០២០ នៅផ្នែកកត់សម្គាល់នៃពាក្យស្នើសុំអនឡាញ សូមវាយពាក្យ#staysafe or #stayhome ល័ក្ខខ័ណ្ឌ អ្នកត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អ្នកត្រូវតែជាអតិថិជនថ្មី អ្នកត្រូវឆ្លងកាត់ការបើកគណនីតាមរយៈ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ទឹកប្រាក់ 1០០ ដុល្លារនឹងក្លាយជាក្រេឌីត ដែលអាចជួញដូរបាននៅក្នុងគណនីជួញដូររបស់អ្នក ប្រសិនបើមិនបានប្រើ ក្រេឌីតនឹងផុតកំណត់នៅថ្ងៃទី 3០ ខែមេសាឆ្នាំ 2០2០ ប្រសិនបើបានប្រើ...
Read More
ដោយសារការផ្ទុះឡើងនៃមេរោគឆ្លងរាលដាលកាន់តែអាក្រក់ទៅៗ នៅពាសពេញពិភពលោក វាកំពុងបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសហគមន៍។ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុនគ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានបរិច្ចាគថវិកាចំនួន 2 ម៉ឺនដុល្លារដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា។ វាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMBs) អង្គការសុខភាព រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលនៅជួរមុខនៃការរាតត្បាតជាសកលនេះ។
Read More
នៅថ្ងៃអាទិត្យទី 8 ខែមិនា ក្រុមហ៊ុនគ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង នឹងផ្លាស់ប្តូរម៉ោងពី GMT+2 ទៅ GMT+3 ខណៈសហរដ្ឋអាមេរិកជាពេលថ្ងៃ។ អឺរ៉ុបនឹងផ្លាស់ប្តូរ នៅថ្ងៃអាទិត្យទី 29 ខែមីនា។ ខណៈពេលដែលការជួញដូរ សម្រាប់ផលិតផលភាគច្រើន នឹងនៅតែគ្មានផលប៉ះពាល់ វានឹងមានការផ្លាស់ប្តូរម៉ោងជួញដូរនៃផលិតផលមួយចំនួន។ ទីផ្សារមូលដ្ឋាននៅអ៊ឺរ៉ុប នឹងបើកមួយម៉ោងក្រោយទាក់ទងនឹងម៉ោងប្រព័ន្ធ នៅថ្ងៃទី 8ខែ មីនា ប៉ុន្តែនឹងបន្តម៉ោងជួញដូរនៅពេលអឺរ៉ុបចូលទៅពេលថ្ងៃនៅថ្ងៃទី 29 ខែមីនា។ តើការផ្លាស់ប្តូរនេះជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្តេច? ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង​ នឹងត្រូវបានកែប្រែពី GMT + 2 ទៅ GMT + 3 ។ ម៉ោងជួញដូរសម្រាប់រូបិយប័ណ្ណ និងផលិតផលទំនិញភាគច្រើននឹងមិនមានការប៉ះពាល់នៅពេលប្រទេសអាមេរិកផ្លាស់ប្តូរទៅពេលថ្ងៃ។ ទោះយ៉ាងណាអ្នកអាចកត់សំគាល់ថាផលិតផលខ្លះនឹងបើកមុន1ម៉ោងនៅព្រឹកថ្ងៃចន្ទ តែមិនមែនគ្រប់តំបន់ទាំងអស់នឹងធ្វើដំណើរទៅមុខមួយម៉ោងដូចអាមេរិកនោះទេ។ សូមកត់សម្គាល់ថាការផ្លាស់ប្តូរទៅ GMT + 3 អាចប៉ះពាល់ដល់ EAs របស់អ្នកហើយអ្នកប្រហែលជាត្រូវកែតម្រូវការកំណត់ពេលវេលាមុនថ្ងៃទី 8 ខែមីនា។ ហេតុអ្វីបានជា...
Read More
ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាក្រុមហ៊ុនសមភាគីកណ្តាលចុងក្រោយគេបំផុតរបស់ប្រទេសកម្ពុជាសម្រាប់ការជួញដូរឧបករណ៍និសន្សន្ទ ត្រូវបានទទួលងារជា “អ្នកផ្តល់សេវារហ័សបំផុត” សម្រាប់ឆ្នាំ2019។ ពានរង្វាន់ដែលទទួលស្គាល់ថា ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាក្រុមហ៊ុនដែលជឿទុកចិត្តបានថាជាអ្នកផ្តល់តម្លៃ និងសាច់ប្រាក់ សម្រាប់ស្ថាប័ន និងឈ្មួញជើងសា។ ការជួញតាមអនឡាញ គឺជាទីផ្សារដែលមានសក្តានុពល និងជាទីផ្សារវិនិយោគដែលផ្តល់នូវឱកាសវិនិយោគដ៏ល្អបំផុត។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង មានសេចក្តីរីករាយដោយបានទទួលរង្វាន់អ្នកផ្តល់សេវារហ័សបំផុតដោយពានរង្វាន់រូបិយប័ណ្ណ។ នៅឆ្នាំ2019 ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានធ្វើការវិនិយោគយ៉ាងសំខាន់លើបច្ចេកវិទ្យាដើម្បីផ្តល់បរិយាកាសជួញដូរលឿនបំផុតតាមរយៈប្រព័ន្ធកម្មវិធី MetaTrader 5 និងFIX API ។ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង នឹងបន្តពង្រីកទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ2020 ហើយនឹងផ្តល់នូវបរិយាកាសជួញដូរដែលមានការប្រកួតប្រជែងខ្លាំងសម្រាប់អតិថិជនរបស់យើង។
Read More
We are using cookies to give you the best experience. You can find out more about which cookies we are using or switch them off in privacy settings.
AcceptPrivacy Settings

GDPR