ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក (Global Liquidity Exchange CO.,LTD) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ស៊ូ សុជាតិ ដែលបានអនុញ្ញាតអោយខ្ញុំបាទនិងក្រុមការងារ GLX ទាំងអស់បានជួបសម្តែងការគួរសមនិងជូនកម្រងផ្កាក្នុងឪកាសផ្លាស់ប្ដូរទីស្នាក់ការថ្មីដ៏ស្រស់ស្អាត៕
ក្នុងឪកាសដ៏ពិសេសនេះដែរ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក មានសេចក្ដីរីករាយយ៉ាងខ្លាំង សូមជូនពរ ដល់ឯកឧត្តម និងសហការី ទាំងអស់ជោគជ័យគ្រប់ភារកិច្ចនិងជួយជ្រោមជ្រែងដល់វិស័យមូលបត្រនៅកម្ពុជាអោយរីកចម្រើនទៅមុខជាលំដាប់៕
យើងពិតជាមានក្ដីរីករាយចំពោះសមិទ្ធផលមួយនេះ ហើយក៏មានសេចក្តីសោមនស្សជាខ្លាំងដែលបានរួមការងារជាមួយក្រុមហ៊ុន គ្លូ Global Liquidity Exchange CO.,LTD ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលដ៏លេចធ្លោនិងប្រកបដោយវិជ្ជាជីវៈខ្ពស់។ តាមរយៈភាពជាដៃគូនេះ យើងនឹងរួមគ្នាបង្កើតអត្ថប្រយោជន៍ដល់ប្រជាជនយើង ប្រទេសជាតិយើង និងទីផ្សារឧបករណ៍និស្សន្ទទាំងមូល។
ក្រុមហ៊ុន Global Liquidity Exchange CO.,LTD គឺជាក្រុមហ៊ុនដែលបានការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មការមូលបត្រកម្ពុជា និងប្តេជ្ញាចិត្តផ្តល់ការសម្របសម្រួលដល់ឈ្មួញជើងសាឧបករណ៍និស្សន្ទ (Derivative Broker) ក្នុងប្រតិបត្តិការបញ្ជាទិញលក់ និងការផាត់ទាត់ប្រកបដោយប្រសិទ្ធភាព ប្រព័ន្ធជួញដូរប្រកបដោយភាពយុត្តិធម៌ បើកចំហ និងតម្លាភាព ដល់វិនិយោគិន៕
ប្រសិនបើអ្នកជាឈ្មួញជើងសាឧបករណ៍និស្សន្ទដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ឬជាឈ្មួញកណ្តាល ដែលកំពុងស្វែងរកការបង្កើតការិយាល័យសាខាដែលមានអាជ្ញាប័ណ្ណនៅកម្ពុជា អ្នកចាំបាច់ត្រូវធ្វើជាសមាជិករបស់ក្រុមហ៊ុន សមភាគី កណ្តាល (CCP) ។ ក្រុមហ៊ុនរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍ ដោយក្លាយជាសមាជិកនៃក្រុមហ៊ុន Global Liquidity Exchange CO.,LTD ដូចជា:
If you are an existing Derivative Broker in Cambodia or broker looking to establish a licensed branch office in Cambodia, you will need to be a member of a Central Counterparty (CCP). Your company can get more benefit by being a member of Global Liquidity Exchange by
- តម្លៃប្រកបដោយតម្លាភាព និង គណនេយ្យភាព (Transparent pricing and Accountability)
- តម្លៃសាច់ប្រាក់ប្រកួតប្រជែងជាសកល (Globally competitive liquidity pricing)
- ប្រើប្រពន្ធ័ភ្ជាប់ MetaTrader White Label (Using connection MetaTrader White Label )
- ឧបករណ៍គ្រប់គ្រងដ៏មានអានុភាពដើម្បីផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងលើ White Label (Powerful management tools to give you more control over your White Label)
- សហការជាមួយភ្នាក់ងារទូទាត់សាច់ប្រាក់អតិថិជន (Integrated CSA and corporate banking)
- កាត់បន្ថយភាពយឺតយ៉ាវលើការរួមបញ្ចូល និងប្រតិបត្តិការ(Ultra-low latency aggregation and execution)
- ការនាំយកអត្រាហាងឆេងដែលល្អ(Superior exchange performance)
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់សហការជាមួយក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ជាឈ្មួញជើងសាឧបករណ៍និស្សន្ទ តាមបទប្បញ្ញត្តិនៃគណៈកម្មការមូលបត្រកម្ពុជា សូមទាក់ទងមកយើងខ្ញុំ។If you are interested to connect to Global Liquidity Exchange as a Derivative Broker under regulation of Securities Exchange Commission of Cambodia, please contact us.
លេខទូរសព្ទ : +855 023 980 980 / +885 010 90 62 90
អីម៉ែល : info@gleXchange.com.kh
Address : 2nd Floor of the Building No. 87, Preah Sihanouk Boulevard, Village 7, Sangakat Chaktomuk Khan Daun Penh, Phnom Penh Capital.
អស័យដ្នាន : ទីស្នាក់ការនៅជាន់ទី ២ នៃអគារលេខ៨៧ ផ្លូវព្រះសីហនុ ភូមិ៧ សង្កាត់ចតុមុខ ខណ្ណដូនពេញ រាជធានីភ្នំពេញ