រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ៖ ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អុិកឆេង ឯ.ក (Global Liquidity Exchange CO.,LTD) មានកិត្តិយសក្នុងការចូលរួមចំណែកជាមួយ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) និង រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ៕គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានទទួលម៉ាស់ចំនួន 100 ប្រអប់ ដែលក្នុងនោះ ជាអំណោយរបស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង ឯ.ក (Global Liquidity Exchange CO.,LTD) សម្រាប់ប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ស្របពេលដែលកម្ពុជា កំពុងប្រឈមមុខនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់។ ក្នុងឱកាសនេះ ឯកឧត្ដម សៀង ធីរិទ្ធ អគ្គនាយករង នៃគ.ម.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គនាយក ស៊ូ សុជាតិ បានថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុនទាំងពីរ និងកោតសសើរចំពោះទង្វើដ៏គំរូនេះ។ ការប្រគល់ជូនម៉ាស់នេះ បង្ហាញពីទឹកចិត្តដ៏ប្រពៃរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជម្នះស្ថានភាពដ៏លំបាកនេះ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។